គ្រឿងញៀនបំផ្លាញអនាគតដ៏ភ្លឺថ្លារបស់អ្នក ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣០នាក់
24-11-2021 17:36
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៨ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី និងជួញដូរ១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣០នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៤៥៥ករណី ឃាត់មនុស្ស១១,៨២៨នាក់ (ស្រី៧២០នាក់)៕