TOP NEWS: ក្រសួងសុខាភិបាល៖ ២១ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៨នាក់ (ករណីនាំចូល១៨នាក់ និងសហគមន៍១០នាក់), ជាសះស្បើយ១៥នាក់ (Video inside)
25-01-2022 11:52
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល២១ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៨នាក់ ក្នុងនោះករណីនាំចូលចំនួន១៨នាក់ និងឆ្លងក្នុងសហគមន៍១០នាក់, អ្នកជំងឺចំនួន១៥នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០៩៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,២៤៧នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕