មន្ទីរសាធារណការខេត្តកណ្ដាល នឹងចុះរៀបចំសណ្ដាប់ធ្នាប់លើចំណីផ្លូវជាតិលេខ២១ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ
08-03-2022 21:21
(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានជូនដំណឹងដល់សាធារណៈជនដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ២១ នៅចំណុចក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ថា មន្ទីរនឹងធ្វើការរៀបចំសណ្ដាប់ធ្នាប់ឡើងវិញចំពោះករណីការរំលោភបំពានមកលើផ្លូវសាធារណៈ ការតសំយ៉ាបលយមកដល់ចំណីផ្លូវ និងការរៀបចំបញ្ហាផ្សេងៗពាក់ព័ន្ធជាមួយនឹងការរំលោភលើផ្លូវសាធារណៈលេខ២១ នេះ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល៖