ដំណឹងមរណភាព! លោក ស៊ិន សុខ អតីតប្រធានមន្ទីសាលាក្រុងភ្នំពេញឆ្នាំ១៩៧៩ និងបច្ចុប្បន្នជាទីប្រឹក្សាសម្តេច សាយ ឈុំ បានទទួលមរណភាពក្នុងជន្មាយុ ៧៧ឆ្នាំ

19-05-2022 22:03

(ភ្នំពេញ)៖ លោក ស៊ិន សុខ អតីតប្រធានមន្ទីសាលាក្រុងភ្នំពេញឆ្នាំ១៩៧៩ និងបច្ចុប្បន្នជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួល មរណៈភាព នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមដំណឹងមរណភាព ដែលបណ្តាញ Fresh News ទទួលបាន។

យោងតាមដំណឹងមរណភាព បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាមានទុក្ខជាទម្ងន់ដោយ ឯកឧត្តម ស៊ិន សុខ ដែលត្រូវជាស្វាមី ឳពុក ឳពុកក្មេក
និងជីតា ទទួលមរណៈភាពនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ វេលាម៉ោង ២:០៣ នាទីរសៀល ក្នុងជន្មាយុ៧៧ឆ្នាំដោយរោគាពាធ»

សពលោកស៊ិន សុខ តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងបូជាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕