ក្រុមការងារសង្កាត់វត្តគរ ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានចូលរួមបោះឆ្នោតបន្តជ្រើសរើសចៅសង្កាត់វត្តគរ បន្តការអភិវឌ្ឍន៍
29-06-2022 19:13
(ខេត្តបាត់ដំបង)៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងាររបស់លោក ឡេង ប៉េងឡុង និងលោក មាស វិរិទ្ធ ដឹកនាំដោយលោក លឹម តុងហួត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី លោក លឹម ឆាង លោក គឹម សុមនះ លោក ចែម សាកល លោក ហោ ផុន លោក ហ៊ាន គឹមលុន ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់វត្តគរ បានចុះថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំសង្កាត់បន្តការអភិវឌ្ឍន៍រីកចម្រើននៅមូលដ្ឋានសង្កាត់វត្តគរ។
លោក លឹម តុងហួត បានប្រាប់ឱ្យដឹងថា ក្រុមការងារយើងបានចែកនូវលិខិតថ្លែងអំណរគុណ របស់ថ្នាក់ដឹកនាំ និងការប្តេជ្ញាបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់គ្រប់ពេលវេលាមិនថាយប់ឬថ្ងៃ និងបានប្រាប់លេខទូរស័ព្ទអ្នកពាក់ព័ន្ធភូមិឃុំសុវត្ថិភាព ហើយប្រជាពលរដ្ឋយើងបានទទួលដោយក្តីសោមនស្សរីករាយ។
សូមបញ្ជាក់ថា អាសនៈក្រុមប្រឹក្សាសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានចំនួន១១អាសនះ ក្នុងនោះក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជាមាន៩ អាសនៈ។