មេធាវី គី តិច៖ ឯកសារបញ្ជាក់អត្តសញ្ញាណរបស់សម្តេចតេជោ ហ៊ុន សែន ទាំងអស់ត្រូវបានរៀបចំធ្វើថ្មីឡើងវិញរួចរាល់ជាស្ថាពរ ពីពេលនេះតទៅថ្ងៃកំណើតពិតរបស់សម្តេចមានតែមួយគត់គឺ «ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២» (Video inside)
07-07-2022 09:42
(ភ្នំពេញ)៖ លោក គី តិច មេធាវីរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា៖
ក្រោយពីទទួលបានដីកាសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ អំពីការកែសម្រួលថ្ងៃខែឆ្នាំកំណើតពិត «៥-សីហា-១៩៥២» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាល់ឯកសារបញ្ជាក់អត្តសញ្ញាណរបស់សម្តេចទាំងអស់ ត្រូវបានរៀបចំធ្វើថ្មីឡើងវិញ រួចរាល់ជាស្ថាពរ។
ពីពេលនេះតទៅ ថ្ងៃកំណើតពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានតែមួយគត់គឺ «ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦»៕