ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែសីហា៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៤៥នាក់

10-08-2022 17:03

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២០ករណី ក្នុងនោះ ករណីប្រើប្រាស់៦ករណី, ដឹកជញ្ជូនរក្សាទុក៥ករណីជួញដូរ៩ករណី និងឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,០៦២ករណី ឃាត់មនុស្ស៩,៦២៥នាក់ (ស្រី៥៨០នាក់)៕