រដ្ឋបាលស្រុកកណ្ដៀង ជូនដំណឹងពីការទទួលមរណភាពរបសលោក ហង់ ប៉ាន មេឃុំស្វាយលួង

21-05-2024 19:35

(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកកណ្តៀង មានទុក្ខក្រៀមក្រំជាទម្ងន់ដោយលោក ហង់ ប៉ាន មេឃុំស្វាយលួង បានទទួលមរណភាព កាលពីម៉ោង១៨៖០៧នាទីល្ងាចថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

សពលោក ហង់ ប៉ាន បានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះ ពុទ្ធសាសនា ដោយធ្វើពិធីបូជា នៅថៃ្ងព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៨៖០០នាទីព្រឹក នៅគេហដ្ឋានរបស់សព ស្ថិតនៅ ភូមិពោធិ៍ឡើង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ព័ត៌មាននេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកសី មន្ត្រីរាជការជុំវិញស្រុក មេត្តាជ្រាប និងអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ៕