កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ
11-08-2024 18:33
(កំពង់ឆ្នាំង)៖ ក្នុងប៉ុន្មានថ្ងៃរយៈពេលកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាល។
ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ព្រមទាំងនាយ នាយរងនិងពលអាវុធហត្ថទាំងអស់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សូមសច្ចាគោរព ភក្តីភាពចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំ ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ៕