ព្រះសីមាមុនីបាឡាត់គណខេត្ត ឧត្តរមានជ័យ ឧបត្ថម្ភថវិកា ៤០០ ០០០រៀល រយៈពេល ១ឆ្នាំ ដល់ពុទ្ធិកសមាគមកម្ពុជរដ្ឋ
14-09-2024 10:39
(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះខេមចិត្តមុនី ផាន ស៉ីណាន ព្រះរាជាគណៈកិត្តិយស ព្រះសីមាមុនីបាឡាត់គណខេត្ត ឧត្តរមានជ័យ និងជាព្រះគ្រូបវរធម្មបាលអនុគណស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងជា ព្រះសមាជិកកិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ៤០០ ០០០រៀល (បួនសែនរៀល) សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ៖