បណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ជួបសំណេះសំ ណាលជាមួយលោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង និងមន្ត្រីរាជការ ក្រុងកំពង់ឆ្នាំង

17-07-2025 16:26

(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និ ងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំ ពង់ឆ្នាំង កាលពីរសៀលថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជា មួយលោក-លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង៤ និងមន្ត្រីរាជការ ក្នុងក្រុងកំពង់ឆ្នាំង។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួម ពីលោកស្រី ជូ ប៊ុនអេង រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារ, លោ ក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក-លោក ស្រីអភិបា លរងខេត្ត,លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង លោក -លោកស្រីចៅសង្កាត់-ចៅសង្កាត់រង និងមន្ត្រីរាជ ការចូលរួមជាច្រើនរូបផងដែរ។

នៅក្នុងពិធីនោះ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានឡើងអាននូវសន្ទរកថាស្វាគមន៍ដល់គណៈអធិបតី និងអ្នកចូលរួមក្នុងអង្គពិធី និងអាននូវរបាយការណ៍ ស្តីអំពីការអភិវឌ្ឍន៍នូវសមិទ្ធផលនានាជាច្រើនដែលរដ្ឋបា លក្រុងសម្រេចបានកន្លងមក។

ក្នុងនោះមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការងារថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការដោះស្រាយអំពីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការយកចិត្តទុកដាក់ការអនុវត្តវិធានការភូមិឃុំមានសុវត្ថិភាព ដែលរដ្ឋបាលក្រុងបានខិតខំយកចិ ត្តទុកដាក់អនុវត្តរយៈពេលកន្លងមកក៏ដូចជានាពេលបច្ចុប្បន្ន និងបន្តអនុវត្តជាបន្តបន្ទាប់ផងដែរ។

នាឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានលើកឡើងអំពីការអនុវត្តគោលនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍មូលដ្ឋាន ដោយលោកបានសង្កត់ ធ្ងន់លើការងារដែលមានសារៈសំខាន់ នៃការចូលរួមរបស់ប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រ ឈមនានាដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្រុមប្រឹក្សាឃុំ-សង្កាត់ដល់តួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អនិងបម្រើប្រជាពលរដ្ឋដោយស្មើភាពនិងយុត្តិធ ម៌មិនប្រកា ន់និន្នាការនយោបាយ។ឃុំ-សង្កាត់ក៏ដើរតួនា ទីសំខាន់ជាអ្នកសម្របសម្រួលការងាររដ្ឋបាលផ្ទៃក្នុង និងជាអ្នកប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ពិសេសត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីកសាងសន្តិសុខសណ្ដាប់ធ្នា ប់សង្គមនិងលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ៕