តារាចម្រៀង​ អៀង​ វុត្ថា​ និងប្រធានសមាគមយុវជនអ្នកបន្តវេន បំផុសស្មារតីស្មារតីជាតិនិយមស្រឡាញ់ជាតិ លេីប្រធានបទ «ខ្មែរួបរួម​ ខ្មែរសាមគ្គី​ ខ្មែរខ្លាំង» (Video inside)

17-07-2025 18:37

(ភ្នំពេញ)៖ លោក រិន សុភក្តិ ប្រធធានសមាគមយុវជនអ្នកបន្តវេន-SYA និង​តារាចម្រៀង​ អៀង​ វុត្ថា​ ម្ចាស់ប្រេនគោដុត «កាច់នឹម»​ នៅក្នុងកម្មវិធីសប្បុរធម៌ជួយដល់កងទ័ពជួរមុខ​ បានបង្ហាញពីទឹកចិត្តស្រលាញ់ជាតិ​ ទឹកដី​ ស្មារតីជាតិនិយម​ លេីប្រធានបទ «ខ្មែរួបរួម​ ខ្មែរសាមគ្គី​ ខ្មែរខ្លាំង»

ជាមួយគ្នានេះដែរ លោក រិន សុភក្តិ និងតារាចម្រៀងលោក អៀង​ វុត្ថា​ បានបញ្ជាក់រួមគ្នាថា៖ «យេីងប្រឆាំងដាច់ខាតចំពោះទង្វេីរបស់កងទ័ពចោរឈ្លានពានថៃមកលេីទឹកដីខ្មែរដ៏វិសិដ្ឋ»

គួរឱ្យដឹងថា កាលពីថ្ងៃទី១៤-១៥​ ខែកក្កដា​ ឆ្នាំ២០២៥ថ្មីៗនេះ​ ក្រុមការងារសមាគមយុវជនអ្នកបន្តវេន-SYA នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បាននាំនូវថវិកា អង្ករ ទឹកសុទ្ធ កែវយិតឆ្លុះចម្ងាយ ៥គីឡូម៉ែត្រ (ជូនឪគា) និងគោដុតកាច់នឹមរបស់តារាចម្រៀង អៀង វុត្ថា ចំនួន០២ក្បាល ដែលបានទទួលថវិកាជំនួយពីសប្បុរសជន សមាជិក សមាជិកា នៃសមាគមយុវជនអ្នកបន្តវេន និងអ្នកគាំទ្រលោក អៀង វុត្ថា ជូនវរសេនាតូចអន្តរាគមន៍លេខ៣៧១ (ភ្នំខ្មោច) ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយនឹងទឹកចិត្តស្នេហាជាតិ សមរភូមិក្រោយ នៅឈរប្រកៀកស្មារជាមួយនឹងសមរភូមិមុខ ក្រុមការងារសមាគមយុវជនអ្នកបន្តវេន-SYA និងតារាចម្រៀងលោក អៀង​ វុត្ថា​ បានអះអាងថា៖ «យេីងរួមគ្នាខិតខំបន្តសកម្មភាពមួយនេះ តាមលទ្ធភាពដែលអាចធ្វេីទៅបាន ក្រោមស្មារតីជាតិនិយម លេីកទឹកចិត្តដល់កងទ័ពជួរមុខ»៕