តែងតាំងលោក តឹក សុភាព ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍ និងបន្តតួនាទីជាអនុរដ្ឋាលេខាធិការក្រសួងសុខាភិបាល

18-07-2025 09:33

(ពោធិ៍សាត់)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងលោក តឹក សុភាព អត្តលេខ ១៧៣១៥០០២០៥ ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ៤ នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ ឌី ដែលបានចូលនិវត្តន៍។

នេះបើយោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៥៦៨ អនក្រ.តក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាព្រឹកនេះ។

ដោយឡែក លោក ខូយ ឌី ក៏ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងបន្ត ជាអនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

សូមអានខ្លឹមសារ នៅក្នុងព្រះរាជក្រឹត្យ និងអនុក្រឹត្យ ខាងក្រោមនេះ៖