មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ

18-07-2025 10:12

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃ ១៧-១៩ ខែកក្កដា ឆ្នាំ២០២៥។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា នឹងអញ្ជើញប្រជុំពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (Roy M. Galido) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន។

សូមជំរាបថា កាលពីខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ROY M CALlDO លោកធ្លាប់មកបំពេញដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ៕