អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាំយកទៅប្រគេនព្រះសង្ឃនៅវត្តសំពៅមាសកែវនិមិត្ត (ហៅវត្តក្វាំង) ក្នុងខេត្តព្រះវិហារ

18-07-2025 15:42

(ព្រះវិហារ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមនាំយកទៀនវស្សា និងទិយ្យទានមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅកាន់វត្តសំពៅមាសកែវនិមិត្ត (ហៅវត្តក្វាំង) ដែលស្ថិតនៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ដែលឆ្នាំនេះមិនទាន់បានទទួលទៀនវស្សា ដើម្បីទ្រទ្រង់ការចូលកាន់ ព្រះវស្សាតាមពុទ្ធវិន័យបស់ព្រះសម្មាសម្ពុទ្ធនៅឡើយ។

ទិយ្យទាននាំងអស់រួមមាន៖ ទៀនវស្សា, ប្រេង, ស្លាដក, អង្គរ១តោន, មីជាតិ, ទឹកត្រីទឹកស៉ីអ៉ីវ, ទឹកសុទ្ធ, ទឹកដោះគោ, កាហ្វេ, ភេសជ្ជៈកំប៉ុង, អំពូលសូឡា និង បច្ច័យ១០លានរៀល។

ក្រៅពីនោះ អ្នកគ្រូលោកគ្រូនៅសាលាបឋមសិក្សារីករាយ ចំនួន២០នាក់ ម្នាក់ៗថវិកា ១០ម៉ឺនម៉ឺនរៀល, សិស្សានុសិស្ស ៣០៩នាក់ ម្នាក់ៗថវិកា ៥,០០០រៀល, ប្អូនៗក្រុមឆៃយ៉ំា ១៣នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល, ប៉ុស្តិ៍រដ្ឋបាល ១១នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល, អធិការស្រុក ៤នាក់ ម្នាក់ៗថវិកា ១០ម៉ឺនរៀល, លោកយាយលោកតា ៣០០នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល និងសារ៉ុង១៕