សូមកុំចង់សាកល្បងប្រើគ្រឿងញៀន សូម្បីកន្លះដង! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកក្កដា៖ បង្ក្រាប៥៦ករណី ឃាត់ខ្លួន១០៧នាក់
18-07-2025 16:40
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៥៦ករណី ឃាត់ខ្លួនជនសង្ស័យ១០៧នាក់។
* ករណីជួញដូរ៤ករណី ឃាត់ខ្លួន៩នាក់
* ករណីដឹកជញ្ជូនរក្សាទុក២៦ករណី ឃាត់ខ្លួន៤៩នាក់
* ករណីប្រើប្រាស់២៦ករណី ឃាត់ខ្លួន៤៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៥៣៥ករណី ឃាត់ខ្លួន១៤៣៥៨នាក់ (ស្រី១១១៤នាក់)៕