រដ្ឋមន្រ្តី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យនាយកប្រចាំតំបន់អាស៊ី The Report Company ចូលជួបសម្តែងការគួរសម និងផ្តល់បទសម្ភាសន៍ខ្លី
18-07-2025 18:19
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី The Report Company ចូលជួបសម្តែងការគួរសម និងផ្តល់បទសម្ភាសន៍ខ្លី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះមានគោលបំណងផ្តល់បទសម្ភាសន៍ចែករំលែកទស្សនៈវិស័យ សមិទ្ធផល និងផែនការអនាគតរបស់ប្រទេសកម្ពុជា ក្នុងការងារសាធារណៈ និងការដឹកជញ្ជូនទៅកាន់ទស្សនិកជន ឥស្សរជនទូទាំងពិភពលោក តាមរយៈទស្សនាវដ្តី Newsweek ក្នុងការបង្ហាញប្រទេសកម្ពុជា ថាជាទិសដៅថាមវន្ត ស្ថិរភាព និងទាក់ទាញសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពថ្មីៗ គម្រោងដែលកំពុងដំណើរការ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះកំណើនប្រកបដោយចីរភាព៕