មន្ត្រីរាជការ ក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ដើម នៅខេត្តកំពត ក្រោមប្រធានបទ «ឌីជីថល ផ្សាភ្ជាប់បរិស្ថាន»

18-07-2025 19:41

(កំពត)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ទាំង២៤ខេត្ត បានចូលរួមដាំដើមកោងកាងចំនួន៥៥០ដើម ក្រោមប្រធានបទ «ឌីជីថល ផ្សាភ្ជាប់បរិស្ថាន» នៅសហគមន៍នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ការដុះដើរកោងកាងនេះ ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព និងបង្កើនការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះគំនិតឱ្យយល់ដឹងអំពីគុណតម្លៃការថែរក្សានិងអភិរក្សសម្បត្តិធម្មជាតិ បង្កើនធនធានព្រៃកោងនិងជីវៈចម្រុះផងដែរ។

ការដាំកោងកាងនេះធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ពីគ្រោះធម្មជាតិផ្សេងៗ៕