រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំគ្រប់គ្រងអាជីវកម្មបូមស្ដារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់បង្គន់

18-07-2025 22:37

(ភ្នំពេញ)៖ ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅរាជធានីភ្នំពេញ បណ្តាលឲ្យមានការកើនឡើងនូវតម្រូវការប្រើប្រាស់ និងការបញ្ចេញសំណល់នានា រួមទាំងសំណល់ភក់ពីអាងសិបទិកផងដែរ។ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងលើការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល សំណល់ ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ឲ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស។

ប៉ុន្តែដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនូវសំណល់ភក់ពីអាងសិបទិក និងការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក តម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការ និងយន្តការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកនេះបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ អនាម័យបរិស្ថានស្អាត សោភ័ណភាពល្អ សណ្តាប់ធ្នាប់ល្អ បរិយាកាស បរិសុទ្ធ គ្មានការបំពុល និងជាទីក្រុងបៃតង។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖