កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបជនជាតិខ្មែរ៩នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សខុសច្បាប់
18-07-2025 22:41
(ព្រះសីហនុ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបជនជាតិខ្មែរ៩នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់។
ក្រោយការចាប់ខ្លួននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ បានបញ្ជូនខ្លួនជនសង្ស័យទាំង៩នាក់ រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ដច្បាប់នីតវិធី។
ជនសង្ស័យទាំង៩នាក់ដែលអាវុធហត្ថបង្ក្រាបនេះ ពាក់ព័ន្ធនឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើជួញដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (ពាក់អាវយឺតពណ៌ត្រេអ៉ីបំពាក់សញ្ញា អ.ហ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕