ឆ្កែយន្ត របស់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បង្ហាញសមត្ថភាពលើទីលាន ដើម្បីសង្គ្រោះជនរងគ្រោះ (Video inside)
19-07-2025 19:34
(កំពង់ស្ពឺ)៖ នៅក្នុងរង្វង់ប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយសាររលំបាកអគារ, ឆ្កែយន្ត របស់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បង្ហាញសមត្ថភាពលើទីលាន ដើម្បីចូលរួមសង្គ្រោះជនរងគ្រោះ មានភាពរហ័សរហួន និងឈ្លាសវៃ។
ឆ្កែយន្តនេះ គឺមន្ត្រីរបស់កម្ពុជា បានទិញតែតួខាងក្រៅនៃរូបរាងឆ្កែយន្តប៉ុណ្ណោះ ខណៈបច្ចេកវិទ្យាសម្រាប់បញ្ជាគឺជាស្នាដៃរបស់កូនខ្មែរសុទ្ធសាធ។
ឆ្កែយន្តនេះ ត្រូវបានដាក់ឱ្យបញ្ចេញសមត្ថភាពនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅក្នុងឈុតឆាកសម្តែងសង្គ្រោះជនរងគ្រោះពីគំនរបាក់បែកនៃអគារ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ ក្នុងមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ROY M GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖