ទស្សនាវីដេអូ សម្តែងក្នុងប្រតិបត្តិការរំដោះចំណាត់ខ្មាំងរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពហ្វីលីពីន នៅលើទឹកដីកម្ពុជា (Video inside)
19-07-2025 19:46
(កំពង់ស្ពឺ)៖ កងយោធពលខេមរភូមិន្ទ ចំនួន១១៩នាក់ ក្នុងនោះមានយោធិនជានារីចំនួន ២៤នាក់ នៃកងពលតូចលេខ៧០ បានបញ្ចប់ដោយជោគជ័យលើវគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ ដែលហ្វឹកហ្វឺនពីសំណាក់យោធាចារ្យកងទ័ពជើងគោករបស់ប្រទេសហ្វីលីពីន។
វគ្គហ្វឹកហ្វឺនជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះបាក់រលំអគារ នេះបានធ្វើឡើងរយៈពេល១៧ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥៕