មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ជួសជុលបន្ថែមនូវ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី (Video inside)
19-07-2025 20:13
(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ជួសជុលបន្ថែមនូវមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មី។
មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនថ្មីនេះ ជាការផ្តួចផ្តើមរៀបចំរបស់លោកឧត្តមសេនីយ៍ត្រី ក្នុងគោលបំណងដើម្បីបង្កភាពងាយស្រួលដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត។
នេះគឺសបញ្ជាក់ពីគុណធម៌របស់មេបញ្ជាការ ដែលតែងតែយកចិត្តទុកដាក់ ឈឺឆ្អាលពីទុក្ខធុរៈ និងលើកទឹកចិត្តចំពោះមន្រ្តីក្រោមឱវាទគ្រប់ៗគ្នា៕