ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកធ្លក រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

19-07-2025 20:37

(តាកែវ)៖ លោក នួន ចំណូល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកធ្លក និងលោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគោកធ្លក ស្រុកអង្គរបូរី នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) នៅស្នាក់ការបក្សឃុំគោកធ្លក ស្រុកអង្គរបូរី
ពិធីនេះមានការចូលរួមពីសំណាក់ក្រុមការងារចុះមូលដ្ឋានឃុំដែលជាអនុប្រធាន សមាជិក សមាជិកា និងសមាជិក សមាជិកាគណបក្សឃុំ ភូមិ។

ក្នុងឱកាសនោះ លោក ឈឹម ធី បានអានសារទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកបានជម្រាបជូនអង្គពិធីអំពី បញ្ហាព្រំដែនកម្ពុជា ហេីយបេីមានការឈ្លានពានពីបរទេសយេីងត្រូវរួមគ្នាដេីរតាមគណបក្សប្រជាជនកម្ពុជា សាមគ្គីផ្ទៃក្នុង និងរួមគ្នាគ្រប់សកម្មភាពការពារជាតិមាតុភូមិរបស់យេីង។

លោកថា «យើង ខ្ញុំ គោរព អនុវត្ត និងគាំទ្រ ពេញទំហឹង នូវជំហរដ៏ម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់ មុំបីទៅដោះស្រាយនៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហរ របស់ រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀត ក្រៅពីចំណុចទាំងបួន ដោយ សន្តិវិធីស្របតាមអនុស្សរណៈ នៃការយោគយល់រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) នៅឆ្នាំ២០០០»