មានជនខិលខូចក្លែងបន្លំជាបុគ្គលិករបស់ធនាគារ ARDB ឆបោកអតិថិជនឱ្យបង់សងឥណទាន, ធនាគារព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលក្លែងបន្លំ !
19-07-2025 21:44
(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់អតិថិជនទាំងអស់ ប្រុងប្រយ័ត្នក្រោយថ្មីៗនេះ មានជនខិលខូចបានក្លែងបន្លំជាបុគ្គលិករបស់ធនាគារធ្វើការឆបោកអតិថិជនតាមរយៈទូរសព្ទ ដៃនិងបណ្តាញតេឡេក្រាម ឱ្យអតិថិជនរបស់ធនាគារបង់សងឥណទានតាមទ្រូមាន់នី ដើម្បីជៀងវៀងមានប្រវត្តិឥណទានមិនយឺតយ៉ាវ។
ARDB សូមអតិថិជនកុំធ្វើការបង់ប្រាក់ក្រៅពីដៃគូសហការរបស់ធនាគារដូចមានជម្រាបនៅក្នុងសេចក្តីប្រកាសព័ត៍មានឱ្យសោះ។ ធនាគារនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលក្លែងបន្លំលើករណីនេះ៕