កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកក្កដា៖ បង្ក្រាប២៣ករណី ឃាត់ខ្លួន៦១នាក់
19-07-2025 22:23
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ឃាត់ខ្លួនជនសង្ស័យ៦១នាក់។
* ករណីជួញដូរ៧ករណី ឃាត់ខ្លួន១៤នាក់
* ករណីដឹកជញ្ជូនរក្សាទុក១២ករណី ឃាត់ខ្លួន២៦នាក់
* ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន២១នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៥៥៨ករណី ឃាត់ខ្លួន១៤៤១៩នាក់ (ស្រី១១២០នាក់)៕