លោក ជា សុភារិទ្ធ លាតត្រដាងពីល្បិចកល លោក ផន ផាន់ណា ដែលប្រើ AI ក្លែងជាសំឡេងសម្តេចតេជោ ដើម្បីបោកប្រាស់មហាជន និងបរទេស
20-07-2025 10:42
(ភ្នំពេញ)៖ តាមរយៈវីដេអូមួយ ដែលបង្ហោះតាមបណ្តាញសង្គម នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដានេះ លោក ជា សុភារិទ្ធ ជាអតីតសមាជិកក្រុមប្រឆាំងដែលធ្វើការរួមក្រុមជាមួយ លោក ផន ផាន់ណា បានចេញមុខលាតត្រដាងអំពីល្បិកកលរបស់ លោក ផន ផាន់ណា សមាជិកក្រុមប្រឆាំង ដែលបានប្រើប្រាស់ AI ក្លែងជាសំឡេងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីបោកប្រាស់មហាជន និងអង្គការអន្តរជាតិ ក្នុងគោលដៅទទួលបានសិទ្ធិជ្រកកោន និងរស់នៅប្រទេសទី៣។
សំឡេង AI ដែលបន្លំជាសម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឆាំងផ្សព្វផ្សាយជាបន្តបន្ទាប់តាមបណ្តាញសង្គម ដើម្បីវាយប្រហារចំពោះសម្តេចតេជោ ហ៊ុន សែន។ ក្នុងសំឡេងនេះ បង្ហាញពីខ្លឹមសារថា សម្តេចបញ្ជាឱ្យតាមចាប់ លោក ផន ផាន់ណា ទោះជាក្នុងតម្លៃណាក៏ដោយ។ លោក ផន ផាន់ណា បានប្រើប្រាស់សំឡេងក្លែងក្លាយនេះ ដោយប្តឹងសម្តេចតេជោ ទៅតុលាការថៃ និងតុលាការអន្តរជាតិមួយចំនួនទៀត ក្នុងគោលដៅទទួលបានសិទ្ធិជ្រកកោន។
លោក ជា សុភារិទ្ធ បានផ្ដាំទៅលោក ផន ផាន់ណា ឱ្យបញ្ឈប់ទៅរឿងបង្កើតព្រឹត្តិការណ៌បោកពលរដ្ឋខ្មែរនៅក្រៅប្រទេស នឹងចូលរួមជាមួយប្រទេសជិតខាងមកវាយប្រហារខ្មែរបន្តទៀតទៅ។
សូមស្តាប់ការបកស្រាយទាំងស្រុងរបស់ លោក ជា សុភារិទ្ធ ដូចតទៅ៖