អ្នកតំណាងរាស្ត្រ នង វាសនា និងក្រុមការងារ ឧបត្ថម្ភអំពូល និងបង្គោលភ្លេីងពន្លឺព្រះអាទិត្យ ដាក់បំភ្លឺតាមផ្លូវជាតិលេខ៧១ ប្រវែង ១គីឡូម៉ែត្រ នៅឃុំតាប្រុក និងឃុំតាអុង ក្នុងស្រុកចំការលេី ខេត្តកំពង់ចាម

20-07-2025 11:48

(កំពង់ចាម)៖ លោក នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាអនុប្រធានក្រុមការងារ គណបក្សប្រជាជនចុះមូលដ្ឋានស្រុកចំការលេី ខេត្តកំពង់ចាម រួមជាមួយក្រុមការងារគណបក្សចុះមូលដ្ឋាន បានឧបត្ថម្ភអំពូល និងបង្គោលភ្លេីង Solar ដាក់បំភ្លឺតាមបណ្តោយផ្លូវជាតិលេខ ៧១ ប្រវែង ១គីឡូម៉ែត្រ បន្ថែមត្រង់ចំនុចភូមិសាស្រ្ត ឃុំតាប្រុក និង ឃុំតាអុង ស្រុកចំការលេី ខេត្តកំពង់ចាម ដេីម្បីជាប្រយោជន៍សាធារណ: ។

នៅក្នុងឱកាសនោះ ​លោក នង វាសនា ក្រុមការងារក៏បាផ្តល់អំពូលហ្វាសូឡា សម្រាប់ដាក់តាមផ្លូវ ក្នុងភូមិ និងតាមសាលារៀនផងដែរ៕