TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣នាក់ ខណៈអ្នកជាសះស្បើយ១នាក់

20-07-2025 13:34

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣នាក់ ខណៈជាអ្នកជាសះស្បើយ១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៦២៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៥៦៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕