មានជនអនាមិកយក Logo របស់ក្រុមហ៊ុន CHIP MONG GROUP ទៅបង្កើតគ្រុប Telegram ក្លែងក្លាយ ដើម្បីកៀរគរវិនិយោគ, ក្រុមហ៊ុនព្រមានចាត់វិធានការតាមផ្លូវច្បាប់ (Video inside)

20-07-2025 14:23

(ភ្នំពេញ)៖ ក្រុមហ៊ុន CHIP MONG GROUP នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះគ្រុប Telegram មួយដែលក្រុមជនអនាមិកបានយក Logo របស់ក្រុមហ៊ុនទៅបង្កើតគ្រុប Telegram ក្លែងក្លាយ ឈ្មោះ «CHIP MONG GROUP» ដើម្បីកៀរគរកាវិនិយោគ ដោយសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។

ក្រុមហ៊ុន CHIP MONG GROUP សូមអំពាវនាវដល់សាធារណជន មេត្តាកុំជឿ ឬចាញ់បោកក្រុមអនាមិកដែលបង្កើតគ្រុប Telegram ក្លែងក្លាយនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុនកំពុងរៀបចំដំណើរការផ្លូវច្បាប់ ដើម្បីចាត់ការជនអនាមិកដែលបង្កើតគ្រុប Telegram ក្លែងក្លាយនេះផងដែរ៕