កិត្តិសង្គហបណ្ឌិត គន់ គីម សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ
20-07-2025 16:07
(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយ ។
ពិធីនេះក៏មានការចូលមួយពីលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងប្រធានសហគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្នងការរង មន្ត្រីក្រោមឱវាទ ស្នងការ មន្ត្រីអាវុធហត្ថ មន្ត្រីយោធា អភិបាលក្រុង ស្រុក លោក មេឃុំ ចៅសង្កាត និង អតីតយុទ្ធជនជាច្រើននាក់បានចូលរួម។
ក្នុងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឱ្យដឹងថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបញ្ចុះបឋម សិលាសាងសង់នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតក្នុង ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លើផ្ទៃដីចំនួន ៤ហិកតា កសាងតាមរចនាបថខ្មែរ អំពីបេតុងអាម៉េ មានជាន់ផ្ទាល់ដី ដំបូលប្រក់ក្បឿង ដែលមានទំហំអគារ ២៨ម៉ែត្រ x ២៣,៦០ម៉ែត្រ, មានបន្ទប់ចំនួន ៧បន្ទប់,បន្ទប់ ធ្វើការចំនួន ៦បន្ទប់,បន្ទប់សាលប្រជុំធំ ចំនួន១បន្ទប់, មានបន្ទប់ទឹកចំនួន ៦បន្ទប់ មានរបងថ្មខាងមុខ ប្រវែង ២០០ម៉ែត្រ x៩៥ម៉ែត្រ, មានកម្ពស់៣,០៤ម៉ែត្រ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកសាងដោយអ្នកឧញ៉ា ម៉ម វណ្ឌី។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន ឱ្យដឹងទៀតថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជននេះបាន បំពាក់អំពូលសូឡា បន្ថែមអំពែភ្លើង ម៉ាស៊ីនត្រជាក់ តុ កៅអី ដាំកូនឈើ សួនលំអ បានបង្កើតក្រុមវេនប្រចាំការ នៅអាគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត២៤ម៉ោង លើ ២៤ម៉ោង ដើម្បីរង់ចាំទទួលបម្រើសេវាផ្សេងៗ ក្នុងមួយថ្ងៃកម្លាំង ៣នាក់ដឹកនាំដោយស្នងការរង ១ រូប។
ក្នុងនោះនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងដែរថា សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគមន៍យុទ្ធជនកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ដល់គ្រួសារអតីតយុវជនកម្ពុជាជារៀងរហូតមក ផ្តល់ទាំងគ្រឿងឧបភោគ និងបរិភោគ ថវិកាពិសេសជួយសាងសង់ផ្ទះឲ្យដល់អភិតៈយុទ្ធជនមិនដែលដាច់ ព្រោះសំអាងថា អភិតៈយុទ្ធជន ជាកំលាំងប្រយុទ្ធយ៉ាងសកម្ម កន្លងមក ទីហានពលីជីវិត ក្នុងការពារទឹកដី ហានប្តូរជីវិតសាច់ស្រស់ ឈាមស្រស់ ជួនជាតិមាតុភូមិ ហើយប្រទេស មានស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែកងកំលាំងប្រដាប់អាវុធ អាវុធហត្ថ នគរបាលទាំងអស់ដែលជាអតីតៈយុទ្ធជននេះឯង។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ឲ្យដឹងទៀតថា ការបង្កើតសមាអតីតយុទ្ធជនកម្ពុជានេះឡើង មានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌សំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយផ្យេងៗដូចជាជួយដល់គ្រួសារ កងទ័ពក្រីក្រ ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃគ្រោះមហត្តរាយ អ្នកផ្ទុកមេ រោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើម។
នាឱកាសនោះដែរលោកកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានចែកអំណោយដល់អតីតយុទ្ធជនបានចូលរួមសម្ពោធអគារនោះក្នុង ១នាក់បាន អង្ករ ១ការុង ទឹកត្រី ទឹកសុីអុីវ ២យួរ ទឹកបរិសុទ្ធ ១យួរ សារុង ១ និងថវិការ ៥០.០០០រៀលផងដែរ៕