អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកទេយ្យទានជាអំណោយរបស់សម្តេចមហាមន្រ្តី គុយ សុផល ប្រគេនដល់ព្រះសង្ឃចំនួន ២វត្ត ក្នុងឃុំកំពង់អុស ស្រុកជលគីរី
20-07-2025 16:15
(កំពង់ឆ្នាំង)៖ លោក ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកស្រី ខែក សាវឿន អមដំណើរដោយលលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត និងសហការី នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ធជួបការលំបាក និងនាំយកទេយ្យ ទានជាអំណោយរបស់សម្តេចមហាមន្រ្តី គុយ សុផល ឧប នាយករដ្ឋមន្ត្រី និងជារដ្ធមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រគេនដល់វត្តចំនួន២ នៅក្នុងឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះលោក ឡុង ឈុនឡៃ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខគ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសគឺរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋនូវគ្រប់កាល:ទេស: ។
លោកបានបន្តទៀតថា រយៈពេលជាង ៤៦ឆ្នាំមកនេះ ការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាស្ថាបនិកនៃសន្តិភាព បានធ្វើឱ្យសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សនៅកម្ពុជាបានបញ្ចប់ និងនាំមកនូវវសន្តិភាពជូនប្រទេសជាតិព្រមទាំងបាននាំមកនូវការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ ជាពិសេសបានលើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។
លោកតំណាងរាស្ត្រ បានថ្លែងបន្តទៀតថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិត ភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
នៅក្នុងឱកាសនោះផងដែរលោក ឡុង ឈុនឡៃ និងក្រុមការងារ ក៏បាននាំយកនូវទេយ្យទាន និងបច្ច័យ ជាអំណោយរបស់សម្តេចមហាមន្រ្តី គុយ សុផល ទៅវេប្រគេនព្រះសង្ឃចំនួន២វត្ត ដោយក្នុង ១វត្តទទូលបានទេយ្យវត្ថុជាង ១០មុខ និងបច្ច័យ ៤២មុឺនរៀល និងអំណោយចែកជូនពលរដ្ធចំនួន ៣០គ្រួសារ ក្នុង១ គ្រួសារទទួលបានអង្ក ២៥គ.ក, មី ១កេស, ត្រីខ១ ០កំប៉ុង,ទឹកត្រី១ យួរ, និងថវិកា ២មុឺនរៀលផងដែរ៕