លោក ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍ទំនេីបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
20-07-2025 16:23
(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍ទំនេីបស្វាយចន្ទីភ្នំគូលែន នៅឃុំខ្នងភ្នំ ស្រុកស្វាយលេី ខេត្តសៀមរាប។
បេីតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ការប្រេីប្រាស់ពូជប្រពៃណី ក៏មានលក្ខណៈពិសេសដាច់ដោយឡែកផងដែរ ដែលជាប្រភេទស្វាយចន្ទីមិនប្រេីប្រាស់ជីគីមី អាចកែច្នៃលក់ចេញឱ្យភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនៅនឹងទីតាំង អាចទទួលបានប្រាក់ចំណូល និងតម្លៃបន្ថែមកម្រិតខ្ពស់។
ជាមួយគ្នានេះ លោមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍ ពិនិត្យលទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ សម្រាប់ជាប្រភពចំណូលមួយបន្ថែមទៀត៕