អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងាររចុះពិនិត្យទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារ ព្រំដែនអន្តរជាតិព្រំ
20-07-2025 20:33
(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលអភិបាលខេត្តប៉ៃលិន នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលទីតាំងសាងសង់ខ្លោងទ្វារ នៅច្រកទ្វារព្រំដែន អន្តរ ជាតិព្រំ ស្ថិតក្នុ ងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានឱ្យដឹងថា ដើម្បីលើកក ម្ពស់សោភ័ណភាព និងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដែលជាមុខមាត់ប្រទេសជាតិ ព្រមទាំងសម្រួលដល់ការ បំពេញការងាររបស់មន្ត្រីជំនាញ លោកស្រី បានចំណាយថវិកាផ្ទាល់ខ្លួន ធ្វើការសាងសង់ខ្លោងទ្វារប្រវែង ៣០ម៉ែត្រ ទទឹង ៦,២ម៉ែត្រ រួមទាំងបន្ទប់ធ្វើការរបស់មន្ត្រីផងដែរ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញ ការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនឱ្យបានល្អ ជាពិសេសត្រូវខិតខំធ្វើកា រស្វែងយល់នូ វឯកសារច្បាប់ផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ ព្រមទាំងមានការ ទំនាក់ទំនងកិច្ចសហការ ជាមួយស្ថាប័ននានា ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ។
សូមបញ្ជាក់ថា ដោយមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានបំពាក់នូវម៉ាស៊ីនទំនើបៗ ដើម្បីសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីជំនាញនៅទីនោះដូចជា៖ ម៉ាស៊ីនស្កែនកាំរស្មីអ៊ិច ១គ្រឿង សម្រាប់ត្រួតពិនិត្យរកសព្វាវុធ និងគ្រឿងញៀនឆ្លងដែន និងម៉ាស៊ីនកាម៉េរ៉ាស្កែនកម្តៅរកមេរោគកូវីដ-១៩ ១គ្រឿង ផងដែរ ៕