អគ្គនាយកនិយ័តករបរធនបាលកិច្ច ប្រកាសបើកវគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៧
21-07-2025 12:46
(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើក «វគ្គបណ្តុះបណ្តាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៧» ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំរយៈពេលចំនួន ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២៥ និងមានអ្នកចូលរួមសរុបចំនួន១២០រូប (សិក្ខាកាមជនជាតិបរទេស ១០ រូប) ដែលមានសមាសភាពចូលរួមពីក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច, បុគ្គលដែលមានបំណងផ្តល់សេវា ក្នុងវិស័យបរធនបាលកិច្ច និងសាធារណជន៕