អភិបាលខេត្តកំពង់ឆ្នាំង ផ្ដល់ថវិកាជួសជុលផ្លូវ១ខ្សែ មានប្រវែងជិត១ពាន់ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅក្នុងឃុំស្រែថ្មី ដែលស្រុករលាប្អៀរ ងាយស្រួលក្នុងការធ្វើដំណើរ

21-07-2025 16:35

(កំពង់ឆ្នាំង)៖ ដោយមានការណែនាំពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដែលបានណែនាំអាជ្ញាធរភូមិឃុំសង្កាត់គ្រប់បណ្ដាក្រុងស្រុក ត្រូវយកចិត្តទុកដាក់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាអគារសិក្សាផ្សេងៗដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទ២០ ខែកក្កដា ឆ្នាំ២០២៥ លោក សាន់ យូ អនុប្រធានប្រចាំការយុវជនគណបក្សខេត្ត បានដឹកនាំក្រុមការងារយុវជន ចុះពិនិត្យ និងជួសជុលផ្លូវមួយខ្សែជូនប្រជាពលរដ្ឋដែលផ្លូវនេះមានប្រវែងប្រមាណជិត១០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥៣ ចូលទៅភូមិចំការតា ម៉ៅ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ។

ផ្លូវនេះផងដែរកន្លងមកប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ពិបាកក្នុងការធ្វើដំណើរពីលំនៅឋានឆ្លងទៅកាន់ទី ប្រជុំជនពិសេសកម្មករកម្មការិនីធ្វើដំណើរចុះបំពេញការ ងារប្រចាំថ្ងៃនិងសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ទៅសាលា ដោយមានពេលខ្លះមានការអិលដួលជាញឹកញាប់ផងដែរ។

ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទើបលោកអភិបាលខេត្តចាត់អោយលោក សាន់ យូ អភិបាលរងខេត្ត ចុះពិនិត្យនិងធ្វើការជួសជុលផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋ ឱ្យទាន់ក្នុងរដូវវស្សាដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋរស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង សម្តែងអារម្មណ៍សប្បាយរីករាយឥត ឧបមាក្រោយទទួលបានការយកចិត្តទុកដាក់ស្ថាបនានិងជួសជុលផ្លូវមួយខ្សែនេះ ដែលកន្លងមកមានការលំបាកខ្លាំង ក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវភ្លៀងធ្លាក់។

ក្នុងឱកាសនោះផងដែរពួកគាត់ក៏បានថ្លែងអំណរគុណដល់ថ្នា ក់ដឹកនាំខេត្ត ដែលបានជួយសម្រួលឲ្យបានផ្លូវល្អធ្វើដំ ណើរដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើ រឆ្លងកាត់តាមផ្លូវមួយខ្សែនេះ ដែលមានការលំបាកក្នុងការធ្វើដំណើរជាច្រើនឆ្នាំមកហើយ។ ការជួសជុលផ្លូវខាងលើនេះដែរ ដោយប្រើប្រាស់ថ្មភ្នំដែលមិនស្អិតពិបាកក្នុងការធ្វើដំណើរ ផ្លូវមានប្រវែងជិត១ពាន់ម៉ែត្រនេះថែរ ជាថវិការរបស់លោកអភិបាលខេត្ត។

ក្រោយពីទទួលបានផ្លូវដ៏ល្អមួយខ្សែនេះ អាជ្ញាធរភូមិ-ឃុំ- និងស្រុក ក៏សូមអំពាវនាវប្រជាពលរដ្ឋ ដែលបានប្រើ ប្រាស់លើផ្លូវនេះ ត្រូវចាត់ទុកថាជាសម្បត្តិរួម ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីបានប្រើប្រាស់យូរអង្វែងតទៅ៕