លោកបណ្ឌិត ជេត ជាលី៖ បើអ្នកឯងក្បត់ជាតិនេះទៅហើយ ហេតុអ្វី អ្នកមិនអាចទទួលការដកសញ្ជាតិមួយនេះ?

21-07-2025 17:11

(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចោទជាសំណួរទៅកាន់អ្នកមានគំនិតក្បត់ជាតិថា បើអ្នកឯងក្បត់ជាតិនេះទៅហើយ ហេតុអ្នកមិនអាចទទួលការដកសញ្ជាតិមួយនេះ? ហេតុអ្វីជាតិនេះមិនអាចដកសញ្ញាតិពីអ្នកឯងបាន? មានតែអ្នកដែលមានបំណងក្បត់ជាតិនេះប៉ុណ្ណោះ ដែលខ្លាចច្បាប់ស្ដីពីការដកសញ្ជាតិ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត ជេត ជាលី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ទៀតថា ប្រទេសមានច្បាប់គ្រួសារមានវិន័យ បើកូនដើរផ្លូវខុស ប្រព្រឹត្តិខុសច្បាប់ ដូចជាប្រើប្រាស់គ្រឿងញៀនជាដើមនោះ ម្ដាយឪពុកមានសិទ្ធិ បញ្ជូនកូនទៅកាន់មន្ទីរអប់រំកែប្រែ ដូច្នេះ បើសិនជាអ្នកប្រជាជនមួយ ដែលក្បត់និងប្រទេសជាតិខ្លួនឯងទៅហើយនោះ មានអ្វីដែលប្រទេសមួយនេះ មិនអាចទម្លាក់នូវកម្រិតរបស់អ្នកលែងចាត់ទុកជាជាតិសាសន៍មួយនេះទៀតមិនបាន?

លោកបណ្ឌិតបានបន្តទៀតថា តើប្រទេសជាតិមួយនេះ ត្រូវទុកសញ្ជាតិឱ្យជនក្បត់ជាតិ ដើម្បីត្រឡប់មកក្បត់ជាតិ ឬរៀបចំគម្រោងក្បត់ជាតិជាថ្មីឬយ៉ាងណា? នៅក្នុងនាមជាបញ្ញវន្តជាន់ខ្ពស់ក្នុងប្រទេសមួយរូប លោកបណ្ឌិតគាំទ្រចំពោះវិសោធនកម្មច្បាប់ស្ដីពីការដកសញ្ជាតិជនក្បត់ជាតិនេះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖