លោកបណ្ឌិត ជេត ជាលី៖ អំពើក្បត់ជាតិរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងសម្លាប់ជីវិតនយោបាយរបស់ខ្លួនឱ្យរលាយអស់ទាំងស្រុង
21-07-2025 17:16
(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា នៅពេលនេះជាតិមិនមានគ្រោះថ្នាក់ពីការក្បត់ជាតិ របស់បុគ្គលឬក្រុមតូចមួយនោះទេ ប៉ុន្តែអំពើក្បត់ជាតិរបស់បុគ្គល និងក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសនោះទៅវិញទេ ដែលកំពុងសម្លាប់ជីវិតនយោបាយរបស់ខ្លួនឱ្យរលាយអស់ទាំងស្រុងនៅក្នុងប្រទេស។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សានៃកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
នៅក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវមួយរូប លោកបណ្ឌិត ជេត ជាលីបានបង្ហាញការហួសចិត្ត នៅពេលដែលឃើញទណ្ឌិត សម រង្ស៊ី សើចសប្បាយរីករាយ នៅពេលទទួលបានការកោតសរសើរពីប្រទេសថៃ ជុំវិញទស្សនៈ និងយោបល់របស់ទណ្ឌិតរូបនេះទៅកាន់រដ្ឋាភិបាលថៃ។ តាមរយៈរូបភាពនេះ លោកបណ្ឌិតយល់ឃើញថា នេះជាទង្វើក្បត់ជាតិរបស់ខ្លួនរួចស្រេចបាត់ទៅហើយ ដែលប្រជាជននៃប្រទេសមួយសប្បាយចិត្ត និងបានហុចផ្លែដាវទៅកាន់ប្រទេសដទៃទៀតឱ្យមកចាក់ប្រទេសរបស់ខ្លួនឯងនោះ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖