លោក ប៉ែន បូណា៖ ច្បាប់ស្ដីពីការដកសញ្ជាតិ ដើម្បីបង្ការមិនឱ្យមានប្រវត្តិសាស្រ្តច្រំដែលក្នុងប្រទេសយើង (Video inside)

21-07-2025 17:26

(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងថា ច្បាប់ស្ដីពីការដកសញ្ជាតិដែលនឹងចេញនៅពេលខាងមុខនេះមិនមែនដើម្បីធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋឬអ្នកនយោបាយប្រឆាំងដូច្រឃោសនាភូតកុហករបស់មនុស្សមួយចំនួននោះឡើយ។ ផ្ទុយទៅវិញច្បាប់នោះមានគោលដៅបង្ការមិនឱ្យប្រវត្តិសាស្រ្តដ៏អាក្រក់ពីអតីតកាលច្រំដែលកើតឡើងវិញក្នុងប្រទេសយើងតែប៉ុណ្ណោះ។

ប្រសាសន៍របស់លោករដ្ឋមន្រ្តីបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រវត្តិសាស្រ្តបានបង្រៀនយើងជាច្រើនសម័យកាលមកហើយ ឱ្យកូនខ្មែរជំនាន់ក្រោយដឹងថា ការរត់ទៅពឹងពាក់ប្រទេសដទៃឱ្យគេខ្ចីដៃដើម្បីច្បាំងជាមួយខ្មែរគ្នាឯងបានធ្វើឱ្យប្រទេសរបស់យើងរួមតូចទៅៗ ខ្វះសាមគ្គីជាតិ និងបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាមរហូតដល់កើតមានរបបប្រល័យពូជសាសន៍ដែលខ្មែរស្លាប់ស្ទើរអស់។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖