ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ ប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី២​ និងលេីកទិសដៅការងារត្រីមាសទី៣

21-07-2025 20:52

(បន្ទាយមានជ័យ)៖ លោក គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ព្រមទាំងប្រតិភូអមដំណើរ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានជួបប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅត្រីមាសទី៣ នៅសាលប្រជុំរដ្ឋបាលស្រុកព្រះនេត្រព្រះ។

នាឱកាសនោះ លោក បានកោតសរសេីរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ​ និងសមាជិក​-សមាជិកា​ទាំងអស់​ ដែលរួមសាមគ្គីគ្នាជាធ្លុងមួយ​ និងសម្រេចបានសមិទ្ធផលការងារជាច្រេីន​ ក្នុងរយ:ពេល៣ខែកន្លងទៅ​ ជាពិសេស​ ការធ្វេីវេទិកាសាធារណ:​,​ ការដោះស្រាយបញ្ហាប្រឈមនានា​,​ ការកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនបងប្អូនប្រជាពលដ្ឋ​,​ ការធ្វេីសកម្មភាពផ្សារភ្ជាប់នឹងមូលដ្ឋាន​ និងការង្រឹងសេវាសាធារណ:កាន់តែល្អប្រសេីរ​។

សូមបញ្ជាក់ជូនថា​ កិច្ចប្រជុំនេះត្រូវបានធ្វេីឡេីងបន្ទាប់ពី​លោក ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១​ និងលេីកទិសដៅអនុវត្តបន្តរបស់ក្រុមការងារ កាលពីថ្ងៃទី១៩​ ខែកក្កដាកន្លងទៅនេះ។

ទន្ទឹមនឹងនេះ គង់​ ច័ន្ទវាសនា​ ​បានកំណត់ទិសដៅការងារមួយចំនួនសម្រាប់ការអនុវត្តក្នុងត្រីមាសទី៣នេះ​ និងបានលេីកទឹកចិត្តក្រុមការងារ​ រដ្ឋបាលស្រុក​ រដ្ឋបាលឃុំ​ និងអាជ្ញាធរមូលដ្ឋាន​ សហការអនុវត្តឱ្យសម្រេចបានជោគជ័យ ដេីម្បីបង្កេីនទំនុកចិត្ត​ និងការជឿជាក់របស់ប្រជាពលរដ្ឋមកលេីការដឹកនាំរបស់រាជរដ្ឋាភិបាល​៕​