គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបទីតាំងអនឡាញ (តំបន់C) នៅឃុំដាក់ដាំ ស្រុកអូររាំង ឃាត់ខ្លួនមនុស្ស១៤៩នាក់

21-07-2025 21:21

(មណ្ឌលគិរី)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបទីតាំងអនឡាញ (តំបន់C) ស្ថិតក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងបានឃាត់ខ្លួនមនុស្សក្នុងទីតាំងខាងលើចំនួន ១៤៩នាក់ (ស្រី ៣១នាក់) ស្មើនឹង ១៣សញ្ជាតិ។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ទូរស័ព្ទ និងសម្ភារពាក់ព័ន្ធមួយចំនួន៕