រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងបញ្ចៀសចរាចរណ៍ លើមហាវិថីព្រះនរោត្តម នៅថ្ងៃទី២៦ ខែកក្កដាខាងមុខ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា

22-07-2025 16:38

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្ដគ្រប់ប្រភេទ ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលនឹងប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅលើមហាវិថីព្រះនរោត្តម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។

បើតាមសេចក្ដីជូនដំណឹង នៅថ្ងៃប្រារព្ធពិធីអាជ្ញាធរនឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

សូមជម្រាបថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨៖០០នាទី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕