ឧកញ៉ា គឹម សាវុធ ប្រមូលទិញស្រូវពី «សហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក» ក្នុងគោលដៅធំៗ៣
22-07-2025 17:33
(កំពង់ធំ)៖ ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរហ្វូត គ្រុប បានប្រមូលទិញស្រូវពីសហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក តាមរយៈកិច្ចសន្យាផលិតកម្ម ដែលលោកអះអាងថា ជាការជួយរក្សាតម្លៃអតិបរមាមួយសម្រាប់ប្រជាកសិករ។
ការបញ្ជាប់របស់លោកបែបនេះ បានធ្វើឡើងនាឱកាសដែល លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយគណៈប្រតិភូអមដំណើរ ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហគមន៍កសិកម្មទំនើបបារាយណ៍ តាំងគោក ដែលមានទីតាំងស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
លោក គឹម សាវុធ បានមានប្រសាសន៍ថា មូលហេតុដែលរោងម៉ាស៊ីនរបស់លោកសម្រេចចុះកិច្ចសន្យាផលិតកម្មកសិកម្ម ជាមួយខាងសហគមន៍កសិកម្មទំ់នើប ទី១ គឺតបតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ, ទី២ គឺចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ និងទី៣ គឺអាចផ្ដល់នូវបរិមាណច្បាស់លាស់មួយសម្រាប់រោងម៉ាស៊ីនកិនស្រូវផងដែរ៕