រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យក្រុមការងារជំនាញការ នៃទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

22-07-2025 19:17

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា (JICA) និងប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងរាយការណ៍ពីវឌ្ឍនភាពការងារក្នុងក្របខណ្ឌ គម្រោងពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា (SF-CLIP) និងអនុញ្ញាតណែនាំអ្នកជំនាញការថ្មីបន្ថែមមួយរូបទៀតរបស់JICA លើគម្រោងខាងលើជូនថ្នាក់ដឹកនាំក្រសួងបានស្គាល់៕