អំណោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់ជូនអតីតសកម្មជនគាំទ្រ គណបក្សភ្លើងទៀន១គ្រួសារ នៅខេត្ដកំពង់ធំ

23-07-2025 11:11

(កំពង់ធំ)៖ លោក អ៊ី សៀងហុង ប្រធានកសាងសមាជិកក.ធ/ព៥ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាត់តាំងលោក សុខ សីហា សមាជិកក្រុមការងារកសាងសមាជិកក.ធ/ព៥ យកអំណោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនសកម្មជនគាំទ្រ គណបក្សភ្លើងទៀន១គ្រួសារ និងមានកូនស្រី ក្នុងបន្ទុកត្រៀមប្រឡងថ្នាក់ទី១២។

អំណោយដែលនាំយកប្រគល់ជូន រួមមាន៖ អង្ករ៥០គីឡូក្រាម, មីជាតិយើង១កេស, ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា៤០០,០០០រៀល។ គ្រួសារនេះ មានទីលំនៅភូមិក្របៅឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

គ្រួសារនេះ ជាអតីតគណបក្សប្រឆាំង ហើយប្រកាសផ្ដាច់ខ្លួន ចេញពីបក្សប្រឆាំង និងសូមគោរពស្នើ សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្ត មិនមានការបង្ខំ ឬទិញដូរឡើយ។

លោក លោកស្រី ឈប់ជឿរលើនយោបាយបោកប្រាស់ របស់មេដឹកនាំបក្សប្រឆាំងតទៅទៀតហើយ លោក លោកស្រី គាំទ្រយ៉ាងពេញទំហឹង រាជរដ្ឋាភិបាលបង្កើតច្បាប់ដកសញ្ជាតិបុគ្គលណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្មែរ៕