ដំណឹងមរណភាព! ឯកឧត្តម សុខ ហ៊ូនិមិត្រ ទីប្រឹក្សាក្រសួងសង្គមកិច្ច ការងារ យុវនីតិសម្បទា បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៨៨ឆ្នាំ
19-07-2025 18:37
(ភ្នំពេញ)៖ ដំណឹងមរណភាព! ឯកឧត្តម សុខ ហ៊ូនិមិត្រ ទីប្រឹក្សាក្រសួងសង្គមកិច្ច ការងារ យុវនីតិសម្បទា ឋានៈស្មើអនុរដ្ឋលេខាធិការ បានទទួលមរណភាពហើយ ដោយជរាពាធ ក្នុងជន្មាយុ៨៨ឆ្នាំ នៅវេលាម៉ោង១០ និង២៧នាទីព្រឹក នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។
ពិធីបុណ្យសពត្រូវបាន លោកជំទាវ ឈៀ ឡូណា ដែលជាភរិយា និងកូនៗ ចៅៗ របស់ឯកឧត្តម សុខ ហ៊ូនិមិត្រ រៀបចំនៅវត្តទួលសន្តិវ័ន្ត នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៥។ មរណភាពរបស់ឯកឧត្តម សុខ ហ៊ូនិមិត្រ គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងចិញ្ចឹមបីបាច់ អប់រំកូនចៅឱ្យក្លាយជាមនុស្សដ៏ល្អនៅក្នុងសង្គម។
ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹងជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃសពឯកឧត្តម សុខ ហ៊ូនិមិត្រ៕