(ប៉េកាំង)៖ កាលពីថ្ងៃទី ១៦ ខែមករា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅអាមេរិកស្តីពី "កម្មវិធីអបអរទទួលរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន" របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ និងលោក Steve Orlins ប្រធានគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន បានមានវត្តមានក្នុងព្រឹត្តិការណ៍នេះ និងថ្លែងសុន្ទរកថា។

លោក Ernesto Ottone ជំនួយការអគ្គនាយកទទួលបន្ទុកវប្បធម៌ នៃអង្គការយូណេស្កូបានសម្តែងការអបអរសាទរ ចំពោះប្រទេសចិនតាមរយៈប្រព័ន្ធវីដេអូ ដោយសារពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ភ្ញៀវកិត្តិយសចំនួនជិត ២០០រូបបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមានទាំងអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក មន្រ្តីការទូតប្រចាំនៅ អង្គការសហប្រជាជាតិមកពីប្រទេសដាណឺម៉ាក ក្រិក ប៉ាគីស្ថាន អេហ្ស៊ីប អេមីរ៉ាអារ៉ាប់រួម នីការ៉ាហ្គា គុយបា និងម៉ាល់ឌីវជាដើម ព្រមទាំងឥស្សរជនមិត្តភាពមកពីគ្រប់មជ្ឈដ្ឋានផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន