(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៥៨៤,២៦៦នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៩,៧១០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៩,៧៤០នាក់ (ស្លាប់ ១៤៤,១៦៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,១២៩,៥១២នាក់ (ស្លាប់ ៥២,៨១៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨០២,២៦៣នាក់ (ស្លាប់ ៣១,៧៦២នាក់)
* ថៃ ឆ្លងចំនួន ២,៣០៨,៦១៥នាក់ (ស្លាប់ ២១,៩០១នាក់)
* វៀតណាម ឆ្លងចំនួន ១,៩៩១,៤៨៤នាក់ (ស្លាប់ ៣៥,៣៤១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,៨៥១នាក់ (ស្លាប់ ១៩,២៩៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៩០,០៣០នាក់ (ស្លាប់ ៨៤០នាក់)
* ទ្បាវ ឆ្លងចំនួន ១២៣,២៩៣នាក់ (ស្លាប់ ៤៧៦នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៧២៨នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៧៥០នាក់ (ស្លាប់៩៨នាក់)៕