(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៨៧គ្រឿង ក្នុងនោះរថយន្តចំនួន ១៩គ្រឿង និងម៉ូតូ ៦៨គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ៨៧គ្រឿង (រថយន្ត ចំនួន ១៩គ្រឿង និងម៉ូតូចំនួន ៦៨គ្រឿង)៖
*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៥៥គ្រឿង
+កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន២០គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១៧នាក់, អ្នកបើកបររថយន្ត ចំនួន០៣នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៥គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន២៤នាក់, អ្នកបើកបររថយន្ត ចំនួន១១នាក់
*ទី២៖ បទល្មើសផ្សេងៗ ចំនួន៣៤គ្រឿង, អត់មួកសុវត្ថិភាព ចំនួន២៥នាក់, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០២គ្រឿង, ម៉ូតូល្មេីសសញ្ញាចរាចរណ៍ ចំនួន០២គ្រឿង, រថយន្តល្មេីសសញ្ញាចរាចរណ៍ ចំនួន០៣គ្រឿង
ទី៣៖ វិធានការអប់រំ ចំនួន២៤៣នាក់
+ អប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន១៦០នាក់, អ្នកបេីកបររថយន្ត ចំនួន១០១នាក់, អ្នកបេីកបរម៉ូតូ ចំនួន៥៩នាក់
+ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន៨៣នាក់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕