(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ រួមជាមួយប្រធានគណៈកម្មាធិការអនុសាខា សមាជិក សមាជិកាអនុសាខា មន្រ្តីរាជការបានអញ្ជើញ នៅរសៀលថ្ងៃ១៨ ខែតុលា ឆ្នាំ២០២៤ បានចូលរួមទទួលទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យពីព្រះសាក្យវង្ស ស៊ឹម សារ៉ាន់ ព្រះគ្រូចៅអធិការវត្តព្រះបារមីវង្គតបុរី​ ហៅវត្តទួលក្រសាំង ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទេយ្យទាន និងបច្ច័យដែលអនុសាខាខណ្ឌទទួលបានពីព្រះសាក្យវង្សនាពេលនេះ រួមមាន៖ អង្ករ១០បាវ, ភេសជ្ជៈ៤០កេស, ទឹកសុទ្ធ៤០កេស, មី៤០កេសតូច, ត្រីខ២កេស, ទឹកដោះគោ២កេស, ស្ករស២កេស​ និងបច្ច័យ ៤.០០០.០០០រៀល។

សូមជម្រាបជូនថា ទេយ្យទាន និងបច្ច័យដែលអនុសាខាខណ្ឌទទួលបាន គឺជាការចូលរួមចំណែករបស់វិស័យពុទ្ធចក្រ ក្នុងការជួយរំលែកនូវលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅក្នុងខណ្ឌសែនសុខ៕